Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាសម្ដែង២រឿ...

តារាសម្ដែង២រឿង ប៉ះគ្នាដោះដូរបទពិសោធន៍ មុនឆ្លងឆ្នាំ

កាលពីយប់ថ្ងៃទី៧ មេសា តារាសិល្ប: និងផលិតករកុនយ៉ាងច្រើនកុះករត្រូវគេឃើញ ប៉ុស្ដិ៍លេខ៥ចំណាយលុយជប់លៀងឲ្យជួបគ្នា ដើម្បីបង្ហាញអារម្មណ៍ស្និទ្ធិស្នាលផង និងបញ្ចេញទស្សន:មុនដាច់ឆ្នាំផង បន្ទាប់ពីពួកគេបានបញ្ចប់ការថតរឿង២ចប់ជាផ្លូវការ។ តារាល្បីៗយ៉ាងច្រើនកុះករ ដែលបានសម្ដែងក្នុងរឿង«នាងនាថបាត់ដំបង» និងរឿង«នរណាសម្រក់ទឹកភ្នែកដើម្បីអូន» សុទ្ធតែត្រូវគេឃើញបង្ហាញវត្តមាននៅក្នុងពិធីនោះ ដោយតារាមួយចំនួនក៏បានចែករំលែកនូវបទពិសោធន៍ការងាររបស់ពួកគេផង។

លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីភាពយន្តនៅប៉ុស្ដិ៍លេខ៥ បានអះអាងថាពិធីជប់លៀងរវាងតារាសម្ដែង ក្រុមការងារថត និងប៉ុស្ដិ៍លេខ៥ មិនមែនជាលើកទី១នោះទេ ដោយសារតែកម្មវិធីបែបនេះ កើតមានគ្រប់រឿងដែលបានដឹកនាំថតដោយក្រុមផលិតករថៃក្រោយពេលថតចប់។ លោកថាជំនួបមួយនេះ ដើម្បីលើកទឹកកចិត្តដល់តារាសម្ដែងផង ដល់ក្រុមការងារផង និងសំខាន់ជាងគេគឺធ្វើឲ្យអ្នកពាក់ព័ន្ធទាំងនេះ ក្លាយជាគ្រួសារតែមួយ។ លោកតារាសម្ដែងដែលបានបង្ហាញខ្លួន សម្រាប់តែអ្នកថតរឿង«នាងនាថបាត់ដំបង» និងរឿង«នរណាសម្រក់ទឹកភ្នែកដើម្បីអូន»ដែលបានថតចប់ជាផ្លូវការ និងបានដំណើរការបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥រាល់ថ្ងៃដែលបានកំណត់ប៉ុណ្ណោះ ។ ចំណែកតារាសម្ដែងក្នុងរឿងផ្សេងទៀត មិនបានជ្រើសឲ្យមកចូលរួមនោះទេ។ លោកថាប៉ុស្ដិ៍លេខ៥សុខចិត្តចំណាយខ្ពស់ទាំងការជួលផលិតករថៃឲ្យមកផលិតរឿងភាគខ្មែរឲ្យខ្លួន និងចាយកញ្ចប់ជប់លៀងធំដុំមួយទៀត ដើម្បីឲ្យតួ និងក្រុមការងារមានភាពស្និទ្ធស្នាលក្រោយពេលថតចប់មួយរឿងៗ។ ម្យ៉ាងមកពីរឿង«នាងនាងបាត់ដំបង»ដែលគ្រោងនឹងដាក់ផ្សាយ និងរឿង«នរណាសម្រក់ទឹកភ្នែកដើម្បីអូន» ត្រូវបានមហាជន ចាប់អារម្មណ៍តាំងពីពេលក្រុងពាលីផង ទើបការជប់លៀងជួបជុំតួសម្ដែងវគ្គបញ្ចប់ មិនខុសពីបំផុសឲ្យអ្នកពាក់ព័ន្ធទាំងនោះ មើលឃើញពីតម្លៃភាពយន្តរបស់ខ្មែរ និងតម្លៃការងាររបស់ខ្លួន។

ពិធីដែលបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់នោះ ក៏ត្រូវគេកត់សម្គាល់មានការលើកឡើងពីសំណាក់តួអង្គសំខាន់ៗក្នុងរឿងទាំង២ ជាពិសេសគឺឈុតពិបាកថត និងស្រណុកថត ដើម្បីបង្ហាញពីអារម្មណ៍ឲ្យដឹងនោះផង៕

Loading...