ព័ត៌មានជាតិ

Update : ស្រ្តីម្នាក់ស្លាប់ដាំក្បាលចូលធុង ក្នុងបន្ទប់ជួលជាន់ទី៥ ម្តុំភូមិត្រពាំងថ្លឹង សង្ស័យករណីឃាតកម្ម

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មុននេះបន្តិចកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៧ មានការភ្ញាក់ផ្អើលធំមួយបានកើតឡើងនៅចំណុចបន្ទប់ជួលលេខ 02E5 ជាន់ទី៥ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវវេងស្រេង ទល់មុខផ្សារកាណាឌីយ៉ា ។

តាមប្រភពពីសេចក្តីរាយការណ៍ បានបញ្ជាក់ថា ស្រ្តីម្នាក់ដែលស្លាប់នោះមានឈ្មោះ លឿម ហៀក ភេទស្រី អាយុជាង៣០ឆ្នាំ មុខរបរកម្មការនីកាត់ដេរនៅរោងចក្រ ដាគ្វាន ថេកស្តាយ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ប្រភពដដែលបន្តទៀតថា សភាពសាកសពស្លាប់ដោយអង្គុយដាំក្បាលចូលក្នុងធុងដងទឹកតូចពណ៌ខៀវ ក្នុងបន្ទប់ទឹក ស្លៀកសំលៀកបំពាក់ជាកម្មការនីរោងចក្រ ។ ដោយឡែកអ្វីដែលចំឡែកនោះគឺសាកសពស្លាប់នៅខាងក្នុងតែខាងក្រៅចាក់សោរ ហាក់ដូចជាមានជនទី២ធ្វើសកម្មភាពសម្លាប់ជនរងគ្រោះហើយគេចខ្លួនបាត់ បន្សល់ទុកសាកសពនិងសម្ភារ:ក្នុងបន្ទប់រញ៉េរញ៉ៃហាក់បីដូចជាមានការប្រវ៉ាយប្រតប់គ្នា ហើយកជនរងគ្រោះមានស្នាមរឹតដោយប្រើខ្សែលីឡុង ។

ក្រោយកើតហេតុគេឃើញមានប្អូនស្រីជនរងគ្រោះមកដល់ស្រែកទ្រហ៊ោយំរហូតសន្លប់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្នុងនោះក៏មានការផ្សាយផ្ទាល់លើផេកហ្វេសប៊ុក Post News Media ផងដែរ ។

សម្រាប់ព័ត៌មានវិវឌ្ឍន៍ Post News Media នឹងផ្សាយជូនបន្តទៀត ៕

មតិយោបល់