ក្រុមអ្នកមានបុណ្យ Barcelona បានរងនូវការបរាជ័យ ដ៏មិនគួរឲ្យជឿកាលពីយប់មិញ ក្នុងលទ្ធផល 2-0 ក្រោមស្នាដៃក្រុម Malaga លទ្ធផល 1-1 របស់ក្រុមអធិរាជស Real Madrid ជាមួយនឹង Atletico Madrid បានក្លាយជាឱកាសដ៏ល្អ សម្រាប់ក្រុម Barcelona ក្នុងការប្រជែងយកតំណែងកំពូលតារាង Laliga ។
ក៍ប៉ុន្តែ ក្រុមអ្នកមានបុណ្យ Barcelona ហាក់ទទួលនូវការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមរបស់ពួកគេ ប្រកួតចាញ់ក្រុម Malaga កាលពីយប់មិញ។ មិនត្រឹមតែរងនូវការបរាជ័យប៉ុណ្ណោះទេ Barcelona បានបាត់បង់នូវកីឡាករឆ្នើមមួយរូប គឺNeymar ដោយរូបគេត្រូវពិន័យកាតក្រហម នៅនាទីទី ៦៥។ ពីរគ្រាប់ដែលរកបានដោយ កីឡាករ Ramirez នៅនាទីទី៣២ និង Jony នៅនាទីទី ៩០ ល្មមអាចបញ្ឈប់ក្តីស្រម៉ៃឡើងកំពូលតារាងរបស់ Barcelona នៅក្នុងសប្តាហ៍នេះ។
ក្រោយពីបញ្ចប់ការប្រកួតសប្តាហ៍នេះ Barcelona ឈរលេខរៀងទី ២ មានពិន្ទុ ៦៩ តាមពីក្រោយក្រុមកំពូលតារាង Real Madrid ចំនួនបីពិន្ទុ៕





មតិយោបល់