Post News Media ព័ត៌មានជាតិ ស្រវឹងជោគជាំប...

ស្រវឹងជោគជាំបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កំណាត់ ទាំងកណ្តាលថ្ងៃចែស

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា បុរសម្នាក់ស្រវឹងបាត់ស្មារតីបើករថយន្តបុករនាំងពុះចែកទ្រូងផ្លូវសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជិវិតមនុស្ស ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ២០ នាទីល្ងាច ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតនៅមុខវិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតក្នុងភូមិអូបែកក្អម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកម៉ាស្តារពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7378 បើកបរក្នុងស្ថានភាពស្រវឹង បើកបរពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុអ្នកបើកបរបានបើករេរចង្កូតទៅបុកក្បាលនាគបណ្តាលឲ្យរថយន្តខាងលើខូចខាតផ្នែកខាងមុខទៅមុខលែងរួចម្ចាស់រថយន្តបើកទ្វារចុះពីរថយន្តឈរទាំងស្ថានភាពស្រវឹង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយការិយាល័យចរាចរណ៏រាជធានីភ្នំពេញបានស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

Loading...