កណ្តាល: ភ្នាក់ងារ Post News Media ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ១១និង១៥នាទី នៅចំណុច ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់នាក់ ដែលជនសង្ស័យទី១ មានឈ្មោះ ម៉ី ចាន្ថា ហៅពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ជនសង្ស័យទី២ មានឈ្មោះ ហេង សុភាព ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ក្នុងនោះដែរសមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន
១/ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ធំ
២/ម៉ូតូ១គ្រឿង (ម៉ាកសង់សេ ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ) ទូរសព្ទដៃ ចំនួន២គ្រឿង (ម៉ាកណូគា) និងឧបករណ៍សម្រាប់វុិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានចេញល្បាត ក្នុងភូមិសាស្ត្រខាងលើក៏ជួបឈ្មោះ ម៉ី ចាន្ថា និងឈ្មោះ ហេង សុភាព កំពុងជិះម៉ូតូ នៅវត្តឬស្សីជ្រោយ ដោយមានការសង្ស័យ ក៏ឃាត់ធ្វើការត្រួតពិនិត្យ ឆែកឆេរ ឈ្មោះ ម៉ី ចាន្ថា ក៏បានរកឃើញ ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន២កញ្ចប់ធំ និង ឧបករណ៍វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ម៉ី ចាន្ថា បានសារភាពថាខ្លួនទិញថ្នាំញៀន ចំនួន២កញ្ចាប់ធំ ពីឈ្មោះ ភឿន នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន៣៥០ ០០០រៀល (សាមសិបប្រាំម៉ឺនរៀល) ដើម្បីចែកចាយអោយគេបន្ត ពិតប្រាកដមែន ។
បន្ទាប់មកសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងអនុវត្តន៍ តាមនីតិវិធី ៕




មតិយោបល់