ព័ត៌មានជាតិ

ផ្លូវជាតិលេខ៥ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ស្រល់២នាក់

បាត់ដំបង: ភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ៩ និង ៥០ នាទីព្រឹក ត្រង់ចំណុចផ្លូវជាតិលេខ ៥ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ ដែលម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហមពាក់ស្លាកលេខ បាត់ដំបង 1S-4928 អ្នកបើកបរឈ្មោះ ទុយ សារិ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិដង្ហាក់រុន ឃុំគា ស្រុកម៉ោងប្ញស្សី ខេត្តបាត់ដំបង (រងរបួសស្រាល) នាក់រួមដំណើរឈ្មោះ នី និត អាយុ៤០ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា (រងរបួសបាក់ដងកាំបិត) ។

មុនពេលកើតហេតុ គេឃើញម៉ូតូវីវ៉ាបើកបរពីទិសខាងជើងទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុបានបត់ឆ្វេង បណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀតម៉ាកវេវ បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ធ្វើដំណើរបញ្ជ្រាសទិសគ្នា ហើយក៏បុកគ្នា បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលទាំងអស់គ្នាតែម្ដង ៕

មតិយោបល់