Post News Media ព័ត៌មានជាតិ ម៉ូតូ RX បុកម...

ម៉ូតូ RX បុកម៉ូតូ Wave របួសធ្ងន់បួននាក់ នៅស្រុកថ្ពង

កំពង់ស្ពឺ: លោកអធិការរងស្រុកថ្ពង បានប្រាប់ Post News Media ថា កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ៣ និង ៤៥ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងម៉ូតូ បើកបញ្ច្រាសទិស លើផ្លូវលេខ ៤៤ គីឡូលេខ ៩២ និង ៩៣ ត្រង់ចំណុច ភូមិភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្តថាម៉ូតូបើកពីលិច ទៅកើត ម៉ាក RX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AH-8854 ជិះគ្នា ២ នាក់ ៖
1-ឈ្មោះ ងួន មេត្តា ភេទប្រុស អាយុ២៣ឆ្នាំ អ្នកបើកបរ រស់នៅភូមិ ស្វាយទាប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បួសធ្ងន់
2-ឈ្មោះ រុន ជីវ័ន្ត ភេទប្រុស អាយុ​២៤ឆ្នាំ នៅភូមិថ្នល់បត់ ឃុំក្រាំងអំបិល ស្រុកសំរោងទង របួសធ្ងន់ ដល់ចំណុចខាងលើ បានបុកនិងម៉ូតូ ១ គ្រឿងទៀត ម៉ាក Wave ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1D-2922 បើកពីកើត ទៅលិច បម្រុងបត់ឆ្វេង អ្នកបើកឈ្មោះ ហម ថេត ភេទស្រី អាយុ៤៧ឆ្នាំ​ នៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង រងរបួសធ្ងន់ (បាក់ភ្លៅខាងស្តាំ) និងអ្នករួមដំណើរ ឈ្មោះ ចិន ប៉ុក ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា របួសធ្ងន់ ជនរងគ្រោះទាំង ៤ នាក់បញ្ជូនតាមរថយន្តសង្គ្រោះ ទៅពេទ្យបង្អែកឧដុង្គភ្លាមៗ ចំណែកវត្ថុតាងទាំង ២ គ្រឿង យកមករក្សាទុកនៅអធិការ ដើម្បីចាត់ការតាមនីតិវិធី ៕

Loading...