ព័ត៌មានជាតិ

ករណីឃាតកម្ម ដោយធ្វើសកម្មភាពបើកទូកដេញបុក និងវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ និងស្លាប់ម្នាក់

ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ១៣ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មានករណីមនុស្សឃាតដោយចេតនាមួយករណី បង្កឡើងដោយជនសង្ស័យចំនួន ១០នាក់ ទូកចំនួន ០៥គ្រឿង បានស្គាល់អត្តសញ្ញាណចំនួន០៥នាក់ រួមមាន៖

១/.ឈ្មោះ ង៉ែត ញឹន រស់នៅភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ

២/.ឈ្មោះ វ៉ន ផល្លី ភេទប្រុស រស់នៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ

៣/.ឈ្មោះ សុះ ទីប រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ

៤/.ឈ្មោះ ហៃ ភេទប្រុស រស់នៅភូមិទួលពង្រ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ

៥/. ឈ្មោះ សុះ អាម៉ី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ និងបក្ខពួកចំនួន ០៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបើកទូកដេញបុកទូក និងវាយទៅលើជនរងគ្រោះចំនួន០២នាក់ មានឈ្មោះ តឿ ពុធ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី បណ្ដាលឱ្យរងរបួសធ្ងន់ និងប្រពន្ធឈ្មោះ សុខ ស្រីល័ក្ខ អាយុ ២៥ឆ្នាំ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនអស់។ បន្ទាប់ពីទទួលបានព័តមានភ្លាម ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតា កម្លាំងអធិការដ្ឋាននគរបាលស្រុកបូរីជលសារ បានស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ សុះ អាម៉ី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២៖០០នាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នឹងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួន ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

 

 

 

 

 

 

 

 

 

 

 

 

 

 

មតិយោបល់