កណ្តាល: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា បុរសម្នាក់ត្រូវបាននគរបាលមានសមត្ថកិច្ចស្រុកពញាឮ ក្រោយពីមានពាក្យបណ្តឹងពីឪពុកជនរងគ្រោះ កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៧ ។
ប្រភពបន្តថា ថ្ងៃកើតហេតុមិនចាំកាលបរិច្ឆេទ ក្នុងខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ នៅចំណុចភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះជាអនីតិជនភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ម៉ាច សាម៉េត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (បានឃាត់ខ្លួន) ។
ប្រភពបន្តទៀតថា ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត បានទទួលពាក្យបណ្តឹង ពីឪពុកជនរងគ្រោះបានដាក់ពាក្យបណ្តឹងថា កាលបរិច្ឆេទមិនចាំ ក្នុងខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ កូនស្រីរបស់គាត់ បានដើរទៅផ្លាស់គោនៅខាងកើតភូមិ ក្នុងពេលនោះស្រាប់តែជនសង្ស័យឈ្មោះ ម៉ាច សាម៉េត បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ កូនស្រីរបស់គាត់ រហូតបានសម្រេច រួចហើយគម្រាមថា បើហ៊ាននិយាយប្រាប់ ឪពុក ម្តាយ បងប្អូនថ្ងៃក្រោយមកផ្លាស់គោទៀត វានឹងសម្លាប់ចោល ។ នៅថ្ងៃ ខែ ឆ្នាំដដែលវេលាម៉ោង ៣ និង ១០ នាទីរសៀលកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានហៅជនសង្ស័យឈ្មោះ ម៉ាច សាម៉េត មកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ហើយបានសារភាពថា នៅថ្ងៃកើតហេតុមិនចាំកាលបរិច្ឆេទ ក្នុងដើមខែមិនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១ រសៀល ខ្លួនបានជួបជនរងគ្រោះនៅក្នុងព្រៃខាងកើតភូមិ នៅពេលដែលជនរងគ្រោះដើរទៅផ្លាស់គោ ហើយក៍បាន និយាយលួងលោមទំនាក់ទំនងស្នេហាជាមួយរហូតត្រូវរ៉ូវគ្នា បន្ទាប់មកជនសង្ស័យបាននាំជនរងគ្រោះទៅដេករួមភេទក្នុងព្រៃរហូតបានសម្រេច ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការ តាមនីតិវិធី ៕
មតិយោបល់