កំពតៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរវយន្តម៉ាកFuso ប្រភេទរថយន្តសណ្តោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-0949 ជាមួយម៉ូតូសង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-3711ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣១ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ មិញ សង ភេទប្រុស អាយុ៣៧ឆ្នាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់