ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់គេបានសម្រេច

បាត់ដំបងៈ ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបងបានរាយការណ៍មកថា មានករណីចោរលួចម៉ូតូមួយគ្រឿងម៉ាកទ្រីមសង់ ស៊េរី០៦ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅក្រុម៨ ភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ិន រ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ចំណេកម្ចាស់ម៉ូតូមានឈ្មោះ ខេង ដា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅក្រុមទី៨ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1A-1377 រហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចប៉ុស្តិ៍ពាមឯក បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ បញ្ជូនមកអធិការដ្ធាននរគបាលស្រុកឯកភ្នំ។

ចប្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែកម៉ូតូ សមត្ថកិច្ចប្រគល់ជូនម្ចាស់វិញផងដែរ៕

មតិយោបល់