ដំណឹងមរណៈភាពនៃតារាសម្តែងជើងចាស់ Kim Young Ae កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ បានធ្វើឲ្យមនុស្សជាច្រើនសម្រក់ទឹកភ្នែក សម្តែងការសោកស្តាយ ។
តារាសម្តែងជើងចាស់រូបនេះបានលាចាកលោក នៅអាយុ ៦៥ឆ្នាំ បន្ទាប់ពីមានជំងឺមហារីកលំពែង ។បើទោះបីជាមានជំងឺប្រចាំកាយយ៉ាងនេះក្តី តារាជើងចាស់ខាងលើ បានតស៊ូក្រាញននៀល ថតបញ្ចប់រឿង Laurel Tree Tailors ដែលមានចំនួន ៥០ភាគ ដើម្បីទស្សនិកជន។
ប្រភពព័ត៌មាន Dispatch បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ មេសា ឆ្នាំ២០១៧ តារាសម្តែងវ័យក្មេង Park Shin Hye បានមកសួរសុខទុក្ខគ្រួសារសាច់ញាតិនៃសព ។ នៅកន្លែងបុណ្យសព តារាសម្តែង Park Shin Hye បានទ្រហោយំ បង្ហូរទឹកភ្នែក មើលបងស្រីដ៏ចំណាស់ក្នុងវិស័យសិល្បៈវិលទៅរហូតលែងមក។ តាមរយៈរូបថតនេះ មើលទៅ Park Shin Hye យំដូចទៅនឹង នាងបាត់បង់យាយរបស់នាងអ៊ីចឹង។
Park Shin Hye បានធ្វើដំណើរកម្សាន្តទៅកាន់ កោះម៉ាឌីវ រយៈពេលវែង តែដោយសារតែលឺដំណឹងដ៏ក្រៀមក្រំនេះ នាងបានសម្រេចចិត្តវិលមកកូរ៉េវិញ យ៉ាងប្រញាប់ ហើយក៏បង្ហាញខ្លួននៅក្នុងពិធីបុណ្យសព ពេលព្រឹកថ្ងៃទី១១ ខែមេសា ជាមួយសិល្បករជាច្រើន៕



មតិយោបល់