ព័ត៌មានជាតិ

ស្រវឹងចុះដាក់មងរកត្រី បែរជាលង់ទឹកស្រះស្លាប់ទៅវិញ!

កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post News ថាមានករណីបុរសស្រវឹងម្នាក់លង់ទឹកស្លាប់ កាលពីវេលាម៉ោង៤និង៣០រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ កុយ ថា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរចាំចម្ការ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះក្នុងសភាពស្រវឹងបានទៅដាក់មង នៅចំណុចស្រះទឹកក្នុងភូមិ បណ្តាលឲ្យលង់ទឹកស្លាប់រហូតដល់ម៉ោង៥និង៣០ល្ងាច ដោយមិនឃើញជនរងគ្រោះមិនឃើញ ទើបក្រុមគ្រួសារដើរកក៏ប្រទះឃើញលង់ទឹកស្រះស្លាប់បាត់ទៅហើយ។ ក្រុមគ្រួសារបានបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកដោយខ្លួនឯងពិតប្រាកដមែន។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងនិងធ្វើកំណត់ហេតុធ្វើឯកសារ តាមនិតិវិធីនិងប្រគល់សពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់