ព័ត៌មានជាតិ

ទារក​ម្នាក់​កើត​មក​មាន​មាន​ត្រចៀក​នៅ​ក​និង​មុខ​ខុស​ប្រក្រតី​

​យោងតាម​ប្រភព​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ដែល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ​ទាក់ទង​នឹង​ទារ​កម្នាក់​ដែល​កើត​មក​មានមុខ​ខុស​ពី​ធម្មតា​។​
​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​ទារក​ដែល​កើត​មក​មាន​ភាព​មិន​ប្រក្រតី​នោះ​ដោយសារតែ​ម្តាយ​របស់​ទា​រកបាន​ប្រើប្រាស់​គ្រឿងញៀន​នៅពេលដែល​មាន​ផ្ទៃពោះ​។ បើ​យោង​តាម​អ្នក​ដែល​បាន​បង្ហោះ​រូបភាព​នេះ​បាន​និយាយ​ថា​ទារក​នេះ​ទទួលរង ជំងឺ​ស​សៃ​ឆ្អឹង​ទាប​ជាង​ថ្គាម ដែល​គេ​ហៅថា ( Treacher Collins Syndrome – TCS ) ។ ក្នុង​នោះ​ក្រុម​គ្រូ​ពេល​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅលើ​ផ្ទៃមុខ​របស់​ទារក​ដែល​មាន​ភាព​ចំលែក​មិន​ប្រក្រតី ម្យ៉ាង​ទៀត​ក្រុម​គ្រូ​ពេល​វេជ្ជសាស្ត្រ​មួយចំនួន​ក៏​បាន​សម្តែង​ការឯកភាព​គ្នា​ពី​បញ្ហា​ជំងឺ​ត្រចៀក​នៅក្រោម ( Otocephaly Disorder ) បែប​នេះ​ជា​ជំងឺ​ឆ្អឹង​ដែល​ធ្ងន់ធ្ងរ​បំផុត​។ ដោយសារ​តែ​នេះ​ជា​ជំងឺ​ដ៏​កម្រ​នឹង​ពុំ​មាន​ការបង្ការ​ទើប​ធ្វើឲ្យ​ថ្គាម​និង​ត្រចៀក​មាន​ភាពមិនប្រក្រ​តី​។

​ចំណែកឯ​ម្តាយ​របស់​ទារក​នោះ​ជា​ស្ត្រី​មាន​អាយុ ៣៥​ឆ្នាំ ដែល​ធ្លាប់​មាន​ផ្ទៃពោះ​សរុប​ចំនួន ៣​ដង រួម​ទាំង​លើក​នេះ​។ ដោយសារ​តែ​ស្រី្ត​រូប​នោះ​មិន​បាន​ប្រតិបត្តិ​តាម​គ្រូពេទ្យ​និង​មិន​បាន​ទៅ​ជួប​គ្រូពេទ្យ​ឲ្យបាន​ទៀងទាត់​។ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ស្ត្រី​ជា​ម្តាយ​ត្រូវបាន​គេ​រកឃើញ​ថា​បាន​ប្រើប្រាស់ កញ្ឆា កូកាអ៊ីន “cocaine” (​ស្រដៀង​អាភាន​) និង​បាន​ផឹកស្រា​។ ស្ត្រី​ជា​ម្តាយ​បាន​ទទួលស្គាល់ថា​នាង​បាន​ប្រើ កូកាអ៊ីន “cocaine” នៅពេល​មាន​ផ្ទៃពោះ​ពិតមែន​ដើម្បី​បំបាត់​ការឈឺចាប់ ៕​
Baby merge two ears (1)

Baby merge two ears (2)

មតិយោបល់