ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់

កំពង់ឆ្នាំង: លោកអធិការស្រុកកំពង់ត្រទ្បាច បានប្រាប់ Post News ថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ហើយរថយន្ត និងម៉ូតូរងការខូចខាតទាំងសងខាង កើតនៅភូមិសាលាលេខ៥ ឃុំអូឫស្សី ស្រុកកំពង់ត្រឡាច​ខេត្តកំពងឆ្នាំង។

ហេតុការណ៍នេះ បានបង្កទ្បើងរវាងរថយន្តម៉ាក គៀរពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3D6137 អ្នកបើកបរមិនស្គាលឈ្មោះ និងអាសយ័ដ្ឋានបើកបរពីទិស ខាងជើងទៅត្បូង និងម៉ូតូម៉ាក C100 កូរ៉េ ពណ៌ស្លាទុំ គ្មានលេខ អ្នកបើកបរឈ្មោះ ប៊ន ​​គីមហាក់ ភេទប្រុស​ អាយុ២២ឆ្នាំ បើកបរពីលិចទៅជើងក្នុងដំណើរខ្វែងទិសគ្នា​​៕

មតិយោបល់