ភ្នំពេញៈ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០ព្រឹក សមត្ថកិច្ចបានកាងារសហការចុះឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ត្រង់ចំណុចខុនដូ រីវើរ៉ា អគារបេ ជាន់ទី១១ បន្ទប់លេខ១១១៥ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ដោយមានការសហការជាមួយ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ក្រសួងមហាផ្ទៃ និងនគរបាលអាំងទែរប៉ូល ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ឈ្មោះ យ៉ាង ធីងហាយ ( YANG THING HAI) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ និងគ្មានលិខិតឆ្លងដែន។
មុនពេលកើតហេតុ កម្លាំងនគរបាលទន្លេបាសាក់ បានចុះសហការជាមួយកម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីរាជធានីភ្នំពេញ ព្រមទាំងកម្លាំងផ្នែកសន្តិសុខនគរបាលខណ្ឌចំការមន ដឹកនាំដោយលោក យឹម ស៊ាងហៃ ក្រឡាបញ្ជីនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ខុន ល្លា អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីក្រសួងមហាផ្ទៃ ។ នៅពេលកម្លាំងយើងបានចុះទៅដល់ចំណុចកើតហេតុ ខាងលើ ហើយបានឡើងទៅជាន់ទី១១ និងបានចូលត្រួតពិនិត្យក្នុងបន្ទប់លេខ១១១៣-១១១៤ រួចធ្វើការពិនិត្យ ក្នុងបន្ទប់ពុំឃើញ ជនសង្ស័យទេ រួចមកកម្លាំងយើងបានបន្តមកបើកបន្ទប់ត្រួតពិនិត្យ លេខ១១១៥ទៀត នៅពេលកម្លាំងយើងគោះទ្វារបន្ទប់ ពេលនោះកម្លាំងយើងក៏បានបើកចូលក្នុងបន្ទប់រកឃើញ ជនសង្ស័យជាជនជាតិចិនម្នាក់ខាងលើ កំពុងស្នាក់នៅក្នុងបន្ទប់លេខ ១១១៥ ភ្លាមនោះកម្លាំងចម្រុះក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យនោះតែម្តង៕
មតិយោបល់