ព័ត៌មានជាតិ

ផឹកស្រាស្រវឹងទាស់ពាក្យសំដីគ្នា យកកាំបិតកណ្តៀងខ្វាងកាប់គ្នា ឈ្នះចូលប៉ុស្តិ៍ ចាញ់ចូលពេទ្យ

កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១ និង ៣០នាទីរសៀល ចំណុច ភូមិក្រូចសើច​ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះ ០១នាក់ : ឈ្មោះ សំរិទ្ធ ចន្ថា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិឃុំកើតហេតុ (របួសម្រាមដៃ)។ជនសង្ស័យ ០១នាក់( ឃាត់ខ្លួន)
ឈ្មោះ ថន វុទ្ធី ហៅចាមភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុ ។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាង កណ្តៀវខ្វាងចំនួន ១ ដើម ។

មុនពេលកើតហេតុជនរងគ្រោះ និងសង្ស័យបានអង្គុយផឹកស្រាជាមួយគ្នា ក៏មានទំនាស់ពាក្យសំដី ពេលនោះជនរងគ្រោះ ដេញជនសង្ស័យឲ្យទៅផ្ទះ ជនសង្ស័យដើរទៅផ្ទះបាត់មួយសន្ទុះ​ ស្រាប់តែ ឃើញដើរត្រឡប់មកវិញមានកាន់កណ្តៀវខ្វាងមកជាមួយផងព្រមទាំងស្រែកថា អញកាប់ឯងឲ្យងាប់ ហើយដើរសំដៅទៅរកជនរងគ្រោះពេលនោះមានការប្រតាយប្រតប់គ្នារវាងជនរងគ្រោះនិងជនសង្ស័យ បណ្តាលឲ្យជនរងគ្រោះមុតម្រាមដៃខាងស្តាំចំនួន ០២ម្រាម ចំណែកជនសង្ស័យរបួស បបូរមាត់ បន្ទាប់មកអ្នកជិតខាងចូលឃាត់ព្រមទាំងរាយការណ៍ជូននគរបាលប៉ុស្តិ៍ពុកឫស្សី ហើយកម្លាំងចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់