បរទេស៖ អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិក្រូអាតក្នុងសម័យកាលជើងឯករងពានរង្វាន់ពិភពលោកកាលពីឆ្នាំ២០១៨កីឡាករ Mario Mandzukicនៅថ្ងៃនេះបានប្រកាសព្យូរស្បែកជើងរបស់គាត់ហើយបន្ទាប់ពីបានបងបង្ហាញខ្លួនជាកីឡាករអាជីពអស់រយៈពេល១៧ឆ្នាំកន្លងមកនេះ។
អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich, Juventus និង AT Madrid រូបនេះបានប្រកាសចូលនិវតិ្តក្នុងពេលដែលគាត់មានអាយុ៣៥ឆ្នាំនិងក្នុងនាមជាកីឡាករដ៏ឆ្នើមបំផុតរបស់ក្រូអាតដែលបានជួយឲ្យក្រុមឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រយ៉ាងអស្ចារ្យក្នុងប្រវត្តិសាស្ត្រនិងក្នុងពេលដែលគាត់បានលេងឲ្យ AC Milan បានពាក់រដូវកាលកន្លងមកនេះផងដែរ។
កីឡាករ Mandzukic រូបនេះបានប្រកាសដំណឹងនេះនៅលើបណ្តាញសង្គម Instagram របស់គាត់និងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍សោកសៅជាមួយនឹងបុរសជនជាតិក្រូអាតនេះយ់ាងខ្លាំងផងដែរ។
រំលឹកឡើងវិញការចាប់ផ្តើមអាជីពដំបូងនៅឯស្រុកកំណើតជាមួយនឹងក្លឹប Marsonia និងបន្ទាប់មកក៏ចាប់ផ្តើមសាងកេរ្ត៍ឈ្មោះល្បីល្បាញនៅ Dinamo Zagrebរយៈពេល៣ឆ្នាំហើយលើកពានកំពូលក្រូអាតផងមុនពេលចាប់ផ្តើមផ្ទេរមកលេងនៅលីគកំពូលរបស់អ៊ឺរ៉ូប៕
មតិយោបល់