ព័ត៌មានជាតិ

ពុទ្ធោ ! គ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង កុមារីអាយុ៥ឆ្នាំនិងម្តាយឪពុករងរបួសធ្ងន់

ស្វាយរៀង: លោកអធិការរងស្រុកស្វាយជ្រំបានប្រាប់ Post News Media ថា កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង
៤ និង ២០ នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅលើបណ្តោយផ្លូវជាតិលេខ ១ រវាងរថយន្តនិងម៉ូតូ ។

ម៉ូតូខូចខាតម៉ាក Honda C125 ពណ៌ខ្មៅសេរីឆ្នាំ 2010 ពាក់ស្លាកលេខ កណ្តាល 1J 8349 បើកបរដោយឈ្មោះ ឆាន់ នឿន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទូលច្រេះ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (របួសធ្ងន់) អ្នករួមដំណើរ ២ នាក់ទៀត ១/ឈ្មោះ ញឹម សំអូន អាយុ២៨ឆ្នាំ ជាប្រពន្ធអ្នកបើកបរ (របួសធ្ងន់) ២/ឈ្មោះ ឆាន់ លីលី ភេទស្រី អាយុ៥ឆ្នាំ ជាកូន (របួសធ្ងន់) ។ ចំនែកភាគីខាងរថយន្តម៉ាកលុចស៊ីស ពណ៌មាសពាក់ស្លាកលេខ ភ្នំពេញ 2N 4689 អ្នកបើកបរគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ អ្នករបួសទាំង ៣ នាក់បានបញ្ជូនទៅមន្ទីពេទ្យខេត្តស្វាយរៀង ។ ក្រោយពីធ្វើការវាសវែងសមត្ថកិច្ចរកឃើញមូលហេតុគឺដោយសារម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្ន មធ្យោបាយម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រង់ចាំដោះស្រាយនិងចាត់ការតាមនីតិវិធី ៕

មតិយោបល់