Post News Media ព័ត៌មានជាតិ ចូលឆ្នាំខ្មែរ...

ចូលឆ្នាំខ្មែរថ្ងៃទី២ ក្រុមយុវជនទំនើង២ក្រុម មានគ្នា៥០នាក់ វាយគ្នាបង្កការភ្ញាក់ផ្អើល នៅថ្មរូង

ព្រះសីហនុ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានករណីជម្លោះហិង្សាមួយបានកើតឡើងកាលពីម៉ោងជាង២រសៀលថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចតំបន់ទេសចរណ៍ថ្មរូង ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បង្កដោយយុវជនមួយក្រុមមានគ្នាប្រហែល២០នាក់ ពេលកំពុងផឹកស៊ីស្រវឹងបានវាយទៅលើយុវជនមួយក្រុមទៀតមានគ្នាប្រហែល៣០នាក់ (មានប្រុសមានស្រី) មកពីខេត្តកំពង់ស្ពឺបណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ផាត ដៀប ហៅ (ហយ) អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសត្រូវក្បាល ។

ក្រោយកេីតហេតុ ក្រុមអ្នកវាយគេ បាននាំគ្នារត់គេចបាត់អស់ ដោយបន្សល់ទុកម៉ូតូ ១ គ្រឿងម៉ាក់ zusuki let’s ពណ៌ខ្មៅ គ្មានស្លាកលេខ ។

បច្ចុប្បន្នកម្លាំងអាវុធហត្ថស្រុកកំពង់សីលា បាននាំយកអ្នករបួសមកព្យាបាលនៅពេទ្យឯកជនផ្សារស្រុកកំពង់សីលា រីឯម៉ូតូរក្សាទុកនៅអាវុធហត្ថមូលដ្ឋានស្រុកកំពង់សីលា ដើម្បីស្រាវជ្រាវរកមុខជនដៃដល់ ៕