Zynga​ រៀប​ចំ​រចនា​សម្ព័ន្ធ​ថ្មី​ ព្រម​ទាំង​តែង​តាំង​បុគ្គលិក​ជាន់​ខ្ពស់​ជា​ច្រើន​រូប​

ក្រោយពីបាត់បង់នូវបុគ្គលិកចាស់ៗអស់ជាច្រើនរូប នៅថ្ងៃនេះ ក្រុមហ៊ុន Zynga បានធ្វើការប្រកាសតែងតាំងនូវប្រធានប្រតិបត្តិថ្មី និងមុខតំណែងមួយចំនួនទៀត ដែលកៅអ៊ីអស់ទាំងនេះ ទំនេរអស់មួយរយៈ។

នៅក្នុងសេចក្ដីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងថា លោក David Ko ដែលជាប្រធានផ្នែកទូរស័ព្ទ ត្រូវចូលកាន់តំណែង ជាប្រធានប្រតិបត្តិ ចំណែក Barry Cottle ត្រូវកាន់តំណែងជាប្រធានគ្រប់គ្រង់ប្រាក់ចំណូល លោក Steven Chiang ក្លាយជានាយកគ្រប់គ្រង់ហ្គេម និងជាចុងក្រោយ Mark Vranesh ត្រូវឡើងកាន់តំណែងជាប្រធានហិរញ្ញាវត្ថុ និងគណនី ជំនួសលោក Dave Wehner ដែលទើបនឹងលាឈប់ពីតំណែង ហើយទៅចូលរួមជាមួយនឹងក្រុមហ៊ុន Facebook។

សេចក្ដីប្រកាសនេះគឺធ្វើឡើងដើម្បីរៀបចំនូវរចនាសម្ព័ន្ធថ្មីរបស់ក្រុមហ៊ុន ក្រោយពេលដែលបុគ្គលិកជាច្រើនបានលាឈប់ និងទីផ្សារភាគហ៊ុនធ្លាក់ចុះខ្លាំង។

គួរបញ្ជាក់ផងដែរថា ប្រមាណជាពីរខែមុន បុគ្គលិករបស់ក្រុមហ៊ុនផ្គត់ផ្គង់ហ្គេមឲ្យបណ្ដាញសង្គម Facebook មួយនេះ បានលាឈប់បន្តបន្ទាប់គ្នា ហាក់ដូចជាភ័យខ្លាចរឿងអ្វីមួយ ដែលនៅក្នុងនោះមានតាំងពីប្រធានប្រតិបត្តិ ប្រធានទីផ្សារ ប្រធានហរិញ្ញាវត្ថុ ហើយសូម្បីតែប្រធានសន្តិសុខក៏លាឈប់ដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *