បាត់ដំបង: លោកអធិការរងស្រុកមោងប្ញស្សី បានប្រាប់ Post News Media ថាមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង
នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២១០៧ ម៉ោង ៨ និង ២៦ នាទីយប់ នៅលើបណ្តោយផ្លូវជាតិលេខ ៥ ចន្លោះបង្កោលគីឡូម៉ែត្រលេខ ២៣៨ និង ២៣៩ ស្ថិតក្នុងក្រុមទី ១៧ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងប្ញស្សី រវាងរថយន្ត ១ គ្រឿងធុនដឹកអ្នកដំណើរតូចម៉ាកសាំងយុង ពាក់ស្លាកលេខកំពង់ឆ្នាំង 2A 0790 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ រថយន្តធ្វើដំណើរមកពីបាត់ដំបងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ
បានបុកម៉ូតូកង់បីពីក្រោយដែលកំពងុធ្វើដំណើរស្របទិសគ្នា រុញធ្លាក់ពីលើផ្លូវជាតិ ដោយក្នុងកប់បីជិះគ្នា ៤ នាក់ ។
អ្នកបើកបរឈ្មោះងឹម សម្បត្តិភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី បណ្ដាលឲ្យខូចខាត និងមានមនុស្សស្លាប់ ២ នាក់ប្រុសបានប្រគល់អោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី និងរបួសស្រាល ២ នាក់ប្រុសបានយកមកមន្ទីរពេទ្យស្រុកមោងប្ញស្សី ។ រីឯមធ្យោបាយ ម៉ូតូកង់បីខូច ១ គ្រឿងរថយន្ត ១ គ្រឿង ករណីរឿងនេះបានបញ្ជូនទៅការិយាល័យចរាចរណ៍ខេត្តបាត់ដំបងហើយ ៕
ព័ត៌មានជាតិ
មតិយោបល់