បរទេស៖ កីឡាករ Karim David Adeyemi នៅសប្តាហ៍នេះបានបញ្ជាក់ថាគាត់ពិតជាចង់វិលត្រឡប់ទៅកាន់ក្លឹប Bayern Munich ពិតមែនពីក្លឹប RB Salzburg ប្រសិនបើមានសំណើរណាមួយមែននោះ។
កីឡាករខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេទើបតែបានជាប់ឈ្មោះជាកីឡាកររបស់ជម្រើសជាតិអាល្លឺម៉ង់នៅក្នុងឆ្នាំនេះប៉ុណ្ណោះបន្ទាប់ពីបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យហើយបើនិយាយពីតម្លៃខ្លួនរបស់គាត់ក៏កំពុងហក់ឡើងខ្លាំងផងដែរ។
Adeyemi បាននិយាយថាប្រសិនបើមានសំណើរមែននោះគាត់ប្រាកដជាជ្រើសយកផ្លូវនេះវិញចូលរួមជាមួយនឹង Bayern Munich សាជាថ្មីដើម្បីបង្ហាញថាគាត់អាចធ្វើបានកម្រិតណាហើយនឹងមិនខ្វល់ទេថាទោះបីជាក្លឹបធ្លាប់បានឲ្យគាត់ចាកចេញពីគ្រាមុនក្តី៕
មតិយោបល់