ភ្នំពេញៈ ករណីអគ្គិភ័យឆេះស្មៅមួយកន្លែង បានបង្កការភ្ញាក់ផ្អើល ខ្លាចមានការរាលដាលម្ចាស់ឃ្លាំងផ្ទុកគ្រឿងសំណង់ ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង៣០នាទី នៅចំណុចទីតាំងសាលាបង្រៀន យីស៊ូគ្រិស្ត (វាលស្មៅ) ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងអគ្គិភ័យនេះ បង្កទ្បើងពីការដុតសំរាម រួចក៏រាលដាលដល់ស្មៅ នៅក្នុងដីវាល រហូតមកជិតដល់ឃ្លាំងផ្ទុកគ្រឿងសំណង់ ដែលនៅក្បែនោះ ទើបនាំគ្នាផ្អើលឆោឡោ ដល់សមត្ថកិច្ច ចេញជួយអន្តរាគម៍នយ៉ាងដុតដៃដុតជើង ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង បាញ់ទប់ស្កាត់បានទាន់ពេល៕
មតិយោបល់