ព័ត៌មានជាតិ

Update : ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់មួយខ្នង

បន្ទាយមានជ័យ: លោកមេប៉ុស្តិ៍កំពង់ស្វាយបានប្រាប់ Post News ថាកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ នៅភូមិសូភី​ ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលមកពីទុសេ្សឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់មួយខ្នងទំហំ៦គុណនឹង១២ម៉ែត្រ សង់អំពីថ្មក្រោមឈើលើ ខូចខាតសម្ភារ:ដូចជា ទូរសម្រាប់ដាក់ខោអាវចំនួន០២ ខោអាវមួយចំនួនធំ គ្រែឈើចំនួន០២ តុឈើចំនួន០២​ ទូរទឹកកកចំនួន០២ សម្ភារ:ផ្សេងៗនិងសម្ភារ:ផ្ទះបាយត្រូវខូចខាតទាំងស្រុង មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។

លោកមេប៉ុស្តិ៍បានបន្តទៀតថា ម្ចាស់ផ្ទះមានឈ្មោះ សួន ចាន់ធី អាយុ៦៨ឆ្នាំ និងប្រពន្ធឈ្មោះ ថៃ សុខខេង អាយុ៦៤ឆ្នាំ ខណ:ដែលគាត់កំពុងអង្គុយលេងនៅផ្ទះរបស់គាត់ផ្នែកខាងមុខ និងផ្ទះរបស់ឈ្មោះ ជា យុកលេង ភេទប្រុស អាយុ៥០ឆ្នាំ បានប៉ះជញ្ជាំងផ្នែកខាងលើមួយចំហៀង ៕

មតិយោបល់