ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចមុខមណ្ឌលកំសាន្តម៉រឌេន សុីធី រវាងរថយន្តតាកូម៉ានិងម៉ូតូសង់សេ១២៥សេរី០១៤

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា នៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាយប់ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចមុខមណ្ឌលកម្សាន្តម៉រឌេន សុីធី រវាងរថយន្តតាកូម៉ានិងម៉ូតូសង់សេ១២៥សេរី០១៤មួយគ្រឿង ដែលម៉ូតូបើកជ្រុលទៅបុកចំពាក់កណ្តាលរថយន្តបណ្តាលឲ្យជនរងគ្រោះ២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ ៕

មតិយោបល់