តារាភាពយន្តបែបកំប្លែងរបស់ចិន លោក Stephen Chow ហៅទីនហ្វី បាននឹងកំពុងដំណើរការថតរឿង នៅ Dongguan សម្រាប់ភាពយន្ត Mermaid ជារឿងចុងក្រោយរបស់គាត់ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរក៏បានលេចឭព័ត៌មាន ថាទិនហ្វី ស៊ីហ្ស៊ីនគេហើយ មិនឲ្យដើរជាតួឯក ទៀត។
យោងតាមប្រភពព័ត៌មាន HKTopTen បានចុះផ្សាយនៅថ្ងៃទី ១៦ ខែ មករានេះថា មានស្ត្រីម្នាក់ឈ្មោះ Qian បានអះអាងថា នាងបានជិះយន្តហោះ ទៅកាន់ទីក្រុងប៉េកាំង មកទីក្រុង ហុងកុង កាលពីពាក់កណ្តាលខែ កញ្ញា ដើម្បីជួបជាមួយនឹង Stephen Chow អំពីការងារដើរតួឯកក្នុងរឿង Mermaid ឬ មច្ចានុ ។
ស្ត្រីរូបនេះ បានបន្តថា នៅហុងកុង នាងបានញ៉ាំអាហារពេលល្ងាច និងចូលបន្ទប់ខារ៉ាអូខេ ជាមួយនឹង Stephen Chow ហៅទិនហ្វី នៅពេលនោះ នាងបានលះបង់ខ្លួនប្រាណ ដោយផ្តល់ព្រហ្មចារីយ៍ ដែលជាកេរ្តិ៍ម៉ែចែកឲ្យតាំងពីកំណើត ។ ក្រោយពី ទិនហ្វី ស៊ីហ្ស៊ីន ហើយ នាងមិនត្រូវបានតារារូបនេះ ជ្រើសរើស ជាតួឯក និងជម្រើសចុងក្រោយនោះឡើយ។
ទាក់ទងរឿងនេះដែរជំនួយការ ទិនហ្វី បាននិយាយថា លោកទិនហ្វី មិនស្គាល់ នាង Qian នោះទេ ហើយគាត់ក៏មិនដែលទទួលបាន អ្វីពីនាងនោះដែរ។
ជំនួយការរូបនេះបានបន្តថា នាង Qian កំពុងបង្ខូចកេរ្តិ៍ ហើយខាងក្រុមហ៊ុននឹងចាត់ការទៅតាមផ្លូវច្បាប់ ៕
មតិយោបល់