ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ! កាប់សម្លាប់បុរសម្នាក់នៅខេត្តរតនគីរី ទៅលាក់ខ្លួននៅផ្ទះមីងនៅខេត្តកំពង់ចាមបាន៣ថ្ងៃ ត្រូវប៉ូលិសចាប់មកវិញ

រតនគិរីៈ លោកវរសេនីយ៍ទោ សំ វណ្ណៈ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់Post Newsថា ក្រោយពីមានករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់នឹងកាំបិតខ្វែវ បណ្តាលឲ្យស្លាប់កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចផ្ទះចំការកៅស៊ូក្នុងភូមិចែត ឃុំសុឺង ស្រុកបកែវ ខេត្តរតនៈគិរីរួចមក ដោយមានការបញ្ជាផ្ទាល់ពីលោកស្នងការរងទទួលផែនព្រហ្មទណ្ឌនិងកម្លាំងជំនាញ សហការជាមួយស្នងការនគរបាលខេត្តកំពង់ចាម សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនដៃដល់ជាឃាតកបានហើយ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលជនសង្ស័យកំពុងសម្ងំលាក់ខ្លួននៅផ្ទះម្តាយមីង ក្នុងភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

លោកបានបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មេាះជីន គ្រីម ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករជៀជ័រកៅស៊ូ (ស្នាក់នៅកន្លែងកេីតហេតុ)។ ចំណែកមានឈ្មេាះ ឃឿន សីហា (ហៅ វិត) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករជៀជ័រកៅស៊ូ (ស្នាក់នៅកន្លែងកេីតហេតុ) មានស្រុកកំណើត ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តកាកែវ ក្រោយពីបង្កហេតុហើយនោះ បានមកសម្ងំលាក់ខ្លួននៅផ្ទះម្ដាយមីងឈ្មោះ ជន សុខា ក្នុងភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ទើបឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញខេត្តរតនគិរី កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនល្មើសខាងលើ ទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/tzOMpSXJaM4

មតិយោបល់