ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឆ្មក់ចូលក្នុងកុងស៊ីកាប់ជ្រូក មួយកន្លែង ឃាត់ខ្លួនស្ត្រីជួញដូរថ្នាំញៀនម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់ធំ រួមនិងវត្ថុតាមួយចំនួនទៀត។
ការចុះបង្រ្កាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះបង្រ្កាបគ្រឿងញៀនខាងលើនេះ គឺមានការដឹកនាំដោយលោកឯមភារីនាយប៉ុស្តិ៍ស្តីទីប៉ុស្តិ៍ស្ទឹងមានជ័យ ជាលទ្ធកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឃាត់ខ្លួនស្ត្រីជួញដូរគ្រឿងញៀនបានម្នាក់ឈ្មោះ សន ស្រីពៅ អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិរកាកូនសត្វ ឃុំបណ្តោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅចំណុចចាប់ខ្លួនខាងលើ ដកហូតថ្នាំញៀន២កញ្ចប់ធំ ជញ្ជីងសម្រាប់ថ្លឹង១សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងដាវស៊ាំម៉ូរ៉ៃ១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកផងដែរថា ទីតាំងកុងស៊ីកាប់ជ្រូកខាងលើនេះ ជាកន្លែងផ្តល់ទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មជាយូរណាស់មកហើយ ហើយទោះជាមានការលាក់បាំងយ៉ាងណាក៏សមត្ថកិច្ចនៅតែបង្រ្កាបទាល់តែបាន៕
https://youtu.be/rX2mM2SSdIQ
មតិយោបល់