ព័ត៌មានជាតិ

លែងគ្នាបាន​ ២ខែ ប្រពន្ធទៅដាក់ពាក្យឲ្យសមត្ថកិច្ចជួយរកយុតិ្តធម៌ ព្រោះអតីតប្ដីបញ្ច្រកស្រាឲ្យស្រវឹងរួចចាប់រំលោភ

ភ្នំពេញ: នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានករណីប្ដីប្រពន្ធមួយគូបានលែងលះគ្នាអស់រយ:ពេលពីរខែហើយ ស្រាប់តែប្រពន្ធបានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រឿងបុរសអតីតជាប្ដីបង្អាក់ស្រាឲ្យគាត់ស្រវឹងហើយ ចាប់រំលោភបានសម្រេចចំនួន២ដង ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះឈ្មោះ ត ថ ច អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។
អតីតជាប្ដីឈ្មោះ សម ភារម្យ អាយុ ៣៣ឆ្នាំ មុខរបរ សន្តិសុខឯកជន ហាង កន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ គាត់បានផឹកស្រាជាមួយបុរសម្នាក់ ដែលត្រូវជាមិត្តភក្កិក្នុងហាងផឹកស៊ីមួយកន្លែង មួយសន្ទុះក្រោយមកក៏លេចមុខអតីតប្ដីគាត់មក ហើយផឹកស៊ីជាមួយគ្នា ដោយបុរសអតីតប្ដីគាត់នោះ ចេះតែបង្ខំឲ្យលើកដាច់ៗ រហូត លុះពេលស្រវឹងស្រាលែងដឹងខ្លួន ស្រាប់តែនាំគាត់ឡើងបន្ទប់ ព្រឹកឡើងឃើញខ្លួនគាត់អាក្រាតកាយ ទើបដឹងថាត្រូវអតីតប្ដីចាប់រំលោភ ខណ:ពេលនោះគាត់បាននិយាយសម្របសម្រួលថា « តើត្រូវដោះស្រាយយ៉ាងម៉េច? បើយើងលែងលះគ្នាហើយត្រូវគ្នាវិញ ឬក៏សងសំណងជាទឹកប្រាក់? ប៉ុន្តែបុរសជាប្ដីប្រកែកថា មិនបានចាប់រំលោភទេ» ។

សូមបញ្ជាក់៖ រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលបឹងកេងកងទី១ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុតិ្តធម៌ គាត់បញ្ជាក់ថា ប្ដីប្រពន្ធគាត់ទាំង ២នាក់ មិនបានរៀបការត្រឹមត្រូវតាមប្រពៃណីទេ គ្រាន់តែសែន និងរស់នៅជាមួយគ្នាអស់រយ:ពេលជាង ១០ឆ្នាំ មានកូនស្រីម្នាក់ អាយុ ៣ឆ្នាំ ជាចំណងដៃ៕

មតិយោបល់