មនុស្សភាគច្រើនចូលចិត្តប្រើត្រួយអម្ពិលសម្រាប់ស្លរសម្លម្ជូរ ប៉ុន្តែពួកគេទាំងនោះមិនទាន់ដឹងថា ត្រួយអម្ពិលមានអត្ថប្រយោជន៍ខ្លាំងយ៉ាងណាសម្រាប់សុខភាពនោះឡើយ។ បើតាមគេហទំព័រ worldhealthguide បានបង្ហាញថា ត្រួយអម្ពិលមានសមត្ថភាពអាចជួយដោះស្រាយបញ្ហាសុខភាពច្រើនយ៉ាង ដែលគ្រប់គ្នានឹកស្មានពុំដល់។

១.ការពារជំងឺទឹកនោមផ្អែម និងខាន់លឿន
ត្រួយអម្ពិលមានសមត្ថភាពជួយការពារជំងឺទឹកនោមផ្អែម ដោយសារតែវាអាចជួយគ្រប់គ្រងកម្រិតជាតិស្ករ និងភាពប្រែប្រួលនៃអាំងស៊ុយលីនក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ត្រួយអម្ពិលក៏អាចជួយព្យាបាលជំងឺខាន់លឿងផងដែរ។
២.រារាំងការឆ្លងមេរោគប្រដាប់បន្តពូជ
ត្រួយអម្ពិលមានប្រសិទ្ធភាពសម្បើមណាស់ក្នុងការបញ្ឈប់ការឆ្លងមេរោគលើប្រដាប់បន្តពូជ និងជួយព្យាបាលជំងឺផ្សេងៗទៀត។
៣.បន្ថយការឈឺចាប់ពេលមករដូវ
ស្ត្រីគ្រប់រូបប្រហែលជាដឹងហើយថា ការមករដូវពិតជាពិបាកខ្លាំងណាស់។ ក៏ប៉ុន្តែ ត្រួយអម្ពិលត្រូវបានគេទទួលស្គាល់ថា អាចកាត់បន្ថយភាពឈឺចាប់ក្នុងអំឡុងពេលមករដូវយ៉ាងពូកែ។
៣.ការពាររាងកាយពីការឆ្លងរោគផ្សេងៗ
ត្រួយអម្ពិល ជាឃ្លាំងវីតាមីន C ដែលអាចការពារលោកអ្នកឲ្យឆ្ងាយពីការឆ្លងមេរោគផ្សេងៗ និងជួយឲ្យរាងកាយមានសុខភាពល្អ។
៤.ជួយឲ្យមាត់ធ្មេញមានសុខភាពល្អ
បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ ដែលទទួលរងគ្រោះដោយសារតែជំងឺមាត់ធ្មេញ ក៏ប៉ុន្តែ តើអ្នកដឹងទេ? ត្រួយអម្ពិល ក៏ត្រូវបានគេប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាមាត់ធ្មេញផងដែរ។
៥.បង្កើនសមត្ថភាពរាងកាយប្រឆាំងនឹងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្មនៃត្រួយអម្ពិលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកម្ចាត់រ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីនេះហើយ ដែលជាដើមហេតុធ្វើឲ្យស្បែកឆាប់ចាស់ កើតមហារីក និងមានបញ្ហាជាច្រើនទៀត៕
មតិយោបល់