ព័ត៌មានជាតិ

Update : រថយន្តម៉ាក MITSUBISHI FUSO បុកម៉ូតូហុងដាឌ្រីម បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: លោកអធិការរងស្រុកអូរជ្រៅបានប្រាប់ Post News ថា កាលពីវេលាម៉ោង ១ និង ៤៥ នាទី ថ្ងៃទី ២០ ខែ មេស ឆ្នាំ ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចខាងលិចសាលាក្រហម ប្រហែល២០០ម ស្ថិតភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ដំបូងមានរថយន្តស្ទូច ០១ គ្រឿងម៉ាក MITSUBISHI FUSO ពណ៌ស អ្នមបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីលិចទៅកើត បានឡើងជែងគោយន្ត ០១ គ្រឿង ជ្រុលចង្កូតធ្លាក់ផ្លូវហើយខំបើកឡើងមកលើផ្លូវវិញជ្រុលទៅបុកម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ ២០១៤ ស្លាកលេខ ភ្នំពេញ 1BQ 2664 បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅហ្នឹងកន្លែងកើតហេតុ ។ ជនរងគ្រោះឈ្មោះ សេង ថន ភេទប្រុស អាយុ៣៥ឆ្នាំ ៕

មតិយោបល់