ព័ត៌មានជាតិ

ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន​៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ក្នុង​ករណី​ប្រើប្រាស់​សំរួល ឲ្យប្រើ​ប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​

សៀមរាប ៖​ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន​៦​នាក់ និង​វត្ថុតាង​រួមមាន ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ដាវ​ដែក​១​ដើម និង​ឧបករណ៏ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ពី​ជនសង្ស័យ យក​មក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ការ​សួ​នាំ ។ លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឲ្យដឹង​ថា​ដើម្បី​ធ្វើឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ធ្វេដ​ង​ផង​នោះ ជាក់ស្តែង​នា ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយ​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​ប៉ុសិ៍្តនគរបាល​រដ្ឋបាល​សង្កាត់​ស្លក្រោម និង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​តាមដាន​ស្រាវជ្រាវ និង​ឈាន​ដល់​ការចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​នេះ នៅ​ភូមិ​វត្ត​ស្វាយ​-​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ព្រមទាំង​វត្ថុតាង​ទាំងអស់នេះ រួច​យក​មក​កាន់​ការិយាល័យ​ជំនាញ​តែ​ម្តង ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​សំរួល ឲ្យប្រើ​ប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ បន្ទាប់​ពី សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ ព្រមទាំង​វត្ថុតាង​ទាំងអស់​បាន​ហើយ​នោះ នៅ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ពិតជា​បាន​ប្រព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាក​ដ​មែន បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូ​ង​ខេត្ត​សៀមរាប​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា កន្លងទៅ ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕
2014-11-01_130240

មតិយោបល់