ព័ត៌មានជាតិ

ទៀតហើយ ! បើកម៉ូតូទៅបុកគោនៅស្រុកលំផាត់ របួសធ្ងន់ប្រុសស្រីស្រាល០៣នាក់

រតនគិរី: លោកអធិការរងស្រុកលំផាត់បានប្រាប់ Post News ថា កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ២ រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៌ ជិះម៉ូតូបុកគោនៅលើផ្លលូវជាតិលខ ៧៦ ចន្លោះបង្គោលគីឡូ ២៨៧ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគីរី ។

អ្នកបើកបរឈ្មោះ ផាលី រដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ មានទីលំនៅនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី អ្នករួមដំណើរពីរនាក់ ម្នាក់ឈ្មោះ ពៅ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិឡាវ ឈ្មោះ កាភា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិឡាវ ទាំងពីរនាក់ បច្ចុប្បន្នរស់នៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី របួសស្រាល ០២ នាក់ របួសធ្ងន់ម្នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសេរីឆ្នាំ ២០០៨ ពណ៌ខ្មៅពាក់ស្លាកលេខរតនគិរី 1A 1353 លេខតួ 8209729 ។

កម្លាំងប៉ុស្ដិ៍ចុះត្រួតពិនិត្យកន្លែងកើតហេតុបានបញ្ជូជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីតាមរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការខេត្តរតនគិរី
ចំណែកម៉ូតូបានប្រគល់ឲ្យសាច់ញាតិ ៕

មតិយោបល់