ព័ត៌មានជាតិ

រថយន្ដមួយគ្រឿង បើកចុះចំណោទ រអិលគ្រួសក្រទ្បាប់ របួសមនុស្ស ៣នាក់

កោះកុង: នៅវេលាម៉ោង៧ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានករណីឝ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត
ក្រឡាប់ខ្លួនឯង បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស ត្រង់ចំណុចចំណោទអូជ្រៅ ឃុំបឹងព្រាវ។

រថយន្ដម៉ាកហាយលិនឌឺ ពណ៌ស ពាក់ស្លាក 4yBv692 បើកបរដោយឈ្មោះ ស៊ូ ចិត្រា ប្រុស២៨ ទីលំនៅភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ ធ្វើដំណើរពីកំពង់សោម ទៅកោះកុង (ពីកើតទៅលិច) រួមដំណើរដោយជនជាតិ​ចិន៣នាក់​ (ស្រីម្នាក់) បានបណ្ដាលឲ្យរង​របួសទាំង៣នាក់។

ជនរងគ្រោះទាំងបីនាក់ មានឈ្មោះ៖
១.ឈ្មោះ ឡៅ លាវ ប្រុស ៦២
២ ឈ្មោះ ជូ អិលិង ប្រុស អាយុ ៤៧ ឆ្នាំ
៣ .ឈ្មោះជី មិងគ ស្រី អាយុ៦១ឆ្នាំ។

ករណីនេះ កើតទ្បើងដោយសាររថយន្ដចុះចំណោទ (រអិលគ្រួសដែលទើបឆូស)។

តាមសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ​ត្រូវបានជួយសង្រ្គោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុក៕

មតិយោបល់