ព័ត៌មានជាតិ

First News៖ ម៉ូតូZoomer-X បុកជាមួយម៉ូតូកង់បី បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសនិងខូចខាត

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរម៉កកង់បី ប៉ះជាមួយនិងម៉ូតូ Zoomer-X មួយគ្រឿង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសហូរឈាមត្រចៀក និងខូចខាតបាក់ដៃម៉ូតូ ចំណែកឯភាគីខាងរម៉កកង់បីវិញ មិនរងការខូចខាតអ្វីនោះទេ អ្វីដែលសំខាន់នោះ ភាគីទាំងសងខាង កំពុងជជែកគ្នាយ៉ាងតឹងសសៃក នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ខាងកើតកាណាស៊ីធី ច្រកចូលបឋមសិក្សាគោកបញ្ជាន់ តាមបណ្តោយផ្លូវវេងស្រេង ខណ្ឌចោមចៅ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់