ភ្នំពេញៈ កាលវេលាម៉ោង៣ និង១៥នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីជនជាតិបរទេសពីរនាក់ បានមកគោះទ្វារផ្ទះប្រជាពរដ្ឋ ក្នុងស្ថានភាពស្រវឹង ខណៈម្ចាស់ផ្ទះឃាត់មិនស្ដាប់ ក៏ផ្ទុះអាវុធចំនួន៣គ្រាប់ នាំឲ្យសមត្ថកិច្ចអន្តរាគមន៍ភ្លាមៗ នៅតាមបណ្ដោយផ្លូវ៤៥៦ កែងនិងផ្លូវ១៦៣ផ្ទះលេខ២៧AB ក្នុងសង្កាត់ទូលទំពូង២ ខណ្ឌចំការមន។
តាមប្រភពពីកូនម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុ មាន ជនជាតិបរទេស ២នាក់ បានដើរថ្មើរជើងពីកើតទៅលិច ក្នុងសភាពស្រវឹងស្រាជោគជាំ ខណៈមកដល់ចំណុចផ្ទះកើតហេតុ បានគាស់ទ្វាររបងផ្ទះខ្លួន ធ្វើឲ្យឪពុកគាត់មានការភិតភ័យ ក៏បានតេទូរសព្ទ័ហៅគាត់ មកផ្ទះ ហើយធ្វើការហាមឃាត់ជនជាតិបរទេសខាងលើ តែនៅមិនស្ដាប់ ទើបគាត់បានតេទូរស័ព្ទ ទៅសមត្ថកិច្ចតែមិនលើក ទើបគាត់សម្រេចចិត្តផ្ទុះអាវុធចំនួន៣គ្រាប់ នៅពេលនោះ នាំឲ្យជនជាតិបរទេសម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានរត់បាតជើងសព្រាតទៅបាត់។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដោយសារតែជនជាតិបរទេសនោះ នៅតែបន្តគោះទ្វារផ្ទះ ឃាត់មិនស្ដាប់ ទើបសមត្ថកិច្ច សម្រេចវាយខ្នោះ យកទៅខណ្ឌដើម្បីសួរនាំបន្ត៕
មតិយោបល់