ព័ត៌មានជាតិ

កម្មករផ្សារយ៉ាបម្នាក់ លើកដែកមិនប្រយត្ន័ប៉ះជាមួយខ្សែភ្លើងឆក់របួសធ្ងន់!

កំពង់ស្ពឺ: លោកអធិការរងស្រុកថ្ពង បានប្រាប់Post Newsថា មានករណីឆក់ចរន្តអគ្គិសនីមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានលើកដែកមិនប្រយត្ន័ ទៅប៉ះជាមួយនឹងខ្សែភ្លើង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសខាងលើនេះមាន ឈ្មោះ សុខ ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងផ្សារយ៉ាបនិងជណ្តើរ ស្នាក់នៅភូមិថ្មី ឃុំទូលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺជនរងគ្រោះបានផ្សារយ៉ាបផ្ទះឈ្មោះ ខាត់ អេង ភេទប្រុស នៅភូមិឃុំកើតហេតុខាងលើ ដោយលើកដែកមិនប្រយ័ត្ន ក៏ប៉ះជាមួយខ្សែរភ្លើងតង់ស្យុងខ្ពស់ ទើបបណ្តាលឲ្យឆក់តែម្តង ហើយបន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះបានបញ្ជូនតាមរថយន្តសង្គ្រោះ ទៅពេទ្យបង្អែកឧដុង្គភ្លាមៗផងដែរ ៕

មតិយោបល់