ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋប្រុស-ស្រីចំនួនជាង១០នាក់ តំណាងឲ្យពលរដ្ឋរាប់រយនាក់ ដែលអះអាងថា ចាញ់បោកក្រុមហ៊ុនមួយ ជ្រើសរើសពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស ម្នាក់ៗអស់ចាប់ពី១,០០០ដុល្លារ ទៅ៣០០០ដុល្លារ រហូតមកដល់ពេលនេះ ច្រើនខែមកហើយ មិនបានទៅធ្វើការឯណាឡើយ ទារលុយវិញ ម្តងថាថ្ងៃនេះម្តងថាថ្ងៃនោះ សង្ស័យថាបោកៗមែន ទើបនាំគ្នារត់ទៅរកសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ចុះឈ្មោះ បង់លុយ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសារកូរ៉េ សាំស៊ុង មានទីតាំងស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ហើយមិនមែនមានតែជាង១០នាក់នេះទេ ប្រជាពលដ្ឋចុះឈ្មោះ រាប់រយនាក់ឯនោះ ក្នុងម្នាក់ៗ បង់លុយចាប់ពី១,០០០ដុល្លារ រហូតដល់៣,០០០ដុល្លារ មានចេញឯកសារវិក័យប័ត្រត្រឹមត្រូវ សន្យានឹងនាំទៅធ្វើការនៅបរទេស តែផ្ទុយទៅវិញ រាប់ខែទៅហើយ ពួកគាត់មិនត្រូវបានក្រុមហ៊ុន មជ្ឈមណ្ឌលខាងលើ ចាត់បញ្ជូនទៅធ្វើការឯណាឡើយ អ្នកខ្លះទើបបង់លុយ អ្នកខ្លះបង់លុយគ្រប់ សង្ស័យថាបោកប្រាស់ បោកមែន ។
ពលរដ្ឋបន្តទៀតថា ក្រោយពីអស់ទំនុកចិត្ត អស់លុយហើយ ពុំបានចេញទៅធ្វើការ នាំគ្នាទៅតវ៉ាសុំដកលុយវិញ ខាងតំណាងមជ្ឈមណ្ឌល ម្តងថាថ្ងៃនោះ ម្តងថាថ្ងៃនោះ យកលេសកុហក់រហូត ទើបនៅព្រឹកថ្ងៃទី១០ នេះពលរដ្ឋជាង១០នាក់ តំណាងឲ្យពលរដ្ឋរាប់រយនាក់ នាំទៅរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ៕
មតិយោបល់