ព័ត៌មានជាតិ

អុញ! ខាត់សារ៉ាស្បែកជើងមិនកាក់កប បែកគំនិតជួញដូរគ្រឿងញៀន ដកហូតបាន២០កញ្ចប់

ព្រះសីហនុ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនិងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ ធ្វើការចាប់ខ្លួន បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន២០កញ្ចប់តូចជាប់នឹងខ្លួន។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភ្នំខៀវ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ហម សាន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរខាត់សារ៉ាស្បែកជើង ។ ដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន(ទឹកកក) ចំនួន២០កញ្ចប់តូច និងទូរសព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់