ព័ត៌មានជាតិ

លោកស្រី កែវ សុផាត ចុះជួយពលរដ្ឋដែលរងគ្រោះដោយខ្យល់ព្យុះ បណ្តាលឲ្យបាក់ជើងនិងបាក់ចង្កេះ

កំពង់ស្ពឺ: លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post News ថា នៅរសៀលថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ លោកស្រី កែវ សុផាត មេឃុំត្រែងត្រយឹង បានដឹកនាំក្រុមការងារឃុំ ចុះទៅពិនិត្យមើលករណីខ្យល់ព្យុះប៉ើងដំបូលផ្ទះ១ខ្នងទំហំ ៥ម៉ែត្រគុណ៧ម៉ែត្រ របស់ឈ្មោះ សុន សំអាត អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ គ្រុត ដាលី អាយុ៣៣ឆ្នាំ មានកូនតូច៣នាក់ នៅភូមិកងមាស ចំណុចស្រែក្រសាំង ឃុំត្រែងត្រយឹង ដំបូលផ្ទះខូចខាតទាំងស្រុង ឈ្មោះ សុន សំអាត គ្រោះថ្នាក់ជាទម្ងន់ដោយបាក់ចង្កេះ បាក់ជើងទាំសងខាងចំនួន៣កន្លែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល៕

មតិយោបល់