អតីតមិត្តស្រី Justin Bieber នាង Sahara Ray ដែលជាតារាម៉ូដែលល្បីជនជាតិអូស្ដ្រាលី បានរៀបរាប់យ៉ាងមានសេចក្ដីសុខអំពីគ្រាដែលនាងបានធ្វើដំណើរកម្សាន្ដ នារដូវក្ដៅជាមួយ JB នៅលើកោះមួយកន្លែង ក្នុងប្រទេស អូស្ដា្រលី ដោយនាងបានបង្អួតពីរាងកាយសិចស៊ីជាមួយនឹងភាពផ្អែមល្ហែមលើកោះនោះ សមាជិកព្រះវិហារសាសនាគ្រិស្ដ សហរដ្ឋអាម៉េរិក។
តាមរយៈសារព័ត៌មាន dailymail នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ តារាបង្ហាញម៉ូដវ័យ ២៣ ឆ្នាំរូបនេះបានធ្វើដំណើរមកកាន់ សហរដ្ឋអាម៉េរិក ដោយចូលរួមកម្មវិធីធំសាសនាគ្រិស្ដ នៅក្នុងព្រះវិហារ Hillsong Church ដែលជាព្រះវិហារធំជាងគេនៅក្នុងទីក្រុងញូវយ៉ក ។ បន្ទាប់មកទៀតនាងបានបង្ហោះរូបអាក្រាតកាយភ្លាមៗ នៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាមផ្ទាល់ខ្លួន ខណៈដែលនាងបានចេញចេញពីព្រះវិហារ។
គួរកត់សម្គាល់ថា ដោយសារតែភាពឈ្លក់វង្វេងនឹងរាងកាយអាក្រាតរបស់ខ្លួន ទើបបណ្ដាលឲ្យតារាស្រីជនជាតិអូស្ដ្រាលីខាងលើ ហ៊ានសម្រេចចិត្តបំពានលើសាសនាយ៉ាងខ្លាំង ដោយមិនខ្លាចរងពាក្យរិះគន់ នឹងប៉ះពាល់ដល់សាសនារបស់ខ្លួនឡើយ ៕
មតិយោបល់