រឿងរ៉ាវដែលមិនចេះចប់មិនហើយចំពោះប្ដីតារាកំប្លែងស្រីថៃ តុក គី បានរងនូវពាក្យរិះគន់យ៉ាងចាស់ដៃពីអ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុក ដែលតែងតែចូលមកជេរស្ដីថាឲ្យលោកមិនដាច់មាត់ ដោយរិះគន់នាយថា ” រស់ដោយសារស្រី ” និងពាក្យថា ” តោងស្រីស៊ី ” បើទោះបីជាមានការបកស្រាយពីសាមីខ្លួនជាច្រើនជុំវិញបញ្ហានេះក្ដី ក៏ប៉ុន្ដែពាក្យរិះគន់នេះរមែងតែបន្ដមានពីមួយថ្ងៃទៅមួយថ្ងៃ មិនចេះឈប់ឡើយ ។
តាមរយៈសារព័ត៌មាន khaosod នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ដោយសារការទ្រាំមិនបាន នាយ ប៊ូប៊ូ ជាសាមី តុក គី បានជេរតបតទៅកាន់អ្នករិះគន់ទាំងកំហឹងទល់កំហល់ថា ” អាឯងមិនបើកភ្នែកមើលថា អញធ្វើអ្វីខ្លះមួយថ្ងៃៗ ចង់ឲ្យអញទៅផ្ញើរូបឲ្យអាឯងមើលតែម្ដង ពេលវេលារបស់អ្នកដ៏ទៃមានតម្លៃណាស់ ជួយសិក្សាពីច្បាប់ប្រទេសផង ប្រយ័ត្នលើកដៃសំពះអញវិញ អាឯងជេរអញបាន អញក៏ជេរវិញបានដែរ ” ។
សូមជម្រាបបន្ថែមថា នៅគ្រាទ្រាំលែងបានរបស់តារាកំប្លែងប្រុស នាយ ប៊ូប៊ូ ក៏បានទម្លាយអារម្មណ៍នៅក្នុងចិត្តតាមរយៈពាក្យអសប្បុរស ដោយមិនខ្វល់ខ្វាយខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ខ្លួន និង តុក គី ដែលជាតារាកំប្លែងល្បីឡើយ ៕
មតិយោបល់