Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនបុរស...

ឃាត់ខ្លួនបុរសម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម

កំពង់ស្ពឺ: លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post News ថា​ មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាហសកម្ម។

ការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ខេត្តកំពង់ស្ពឺ។

លោកអធិការបានបន្តថា ជនសង្ស័យមានឈ្មោះ ងួន ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងនោះដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក 5កញ្ចប់តូច។

បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានសមត្ថកិច្ចឃុំជាបណ្តោះអាសន្ន ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅកាន់ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕