បាត់ដំបងៈ កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ មានករណីចរន្តអគ្គិសនីឆក់មនុស្ស បណ្ដាលឲ្យស្លាប់ ស្ថិតត្រង់ចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ នី សុខណៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅប្រទេសថៃ។
មូលហេតុ៖ ជនរងគ្រោះបានតខ្សែភ្លើងឲ្យគេ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនត្យកោសល្យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់