ព័ត៌មានជាតិ

Apple នឹង​បង្ហាញ​អ្វី​នៅ​បន្ដិចទៀតនេះ​?

នៅសល់​មិន​ដល់​កន្លះ​ម៉ោង​ទៀត​ទេ ព្រឹត្តិការណ៍​ធំ​ប្រចាំឆ្នាំ WWDC 2014 របស់ Apple នឹង​ត្រូវ​ចាប់ផ្ដើម ហើយ ដំណឹង នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​ផងដែរ​។​
wwdc14

​ក្រុមហ៊ុន Apple តែងតែ​មាន​ព្រឹត្តិការណ៍​ធំៗ ចំនួន ២​ទៅ ៣​ក្នុង​មួយ​ឆ្នាំ ដោយ​នៅ​ក្នុង​នោះ មាន​ព្រឹត្តិការណ៍ WWDC ជាប្រចាំ​។ តើ Apple នឹង​បង្ហាញ​អ្វី​នៅ​ក្នុង​យប់​នេះ​?

​បើ​តាម​សារព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​កាលពី​ម្សិលមិញ​នេះ ឃើញថា Apple នឹង​បង្ហាញ iOS 8 រួមជាមួយ​នឹង Mac OS X ជំនាន់​ថ្មី​ផងដែរ ប៉ុន្តែ​អ្វី​ដែល​គួរ​ជាទី​ចាប់អារម្មណ៍​នោះ​គឺថា ក្រុមហ៊ុន​មួយ​នេះ​ធ្លាប់បាន​និយាយថា ខ្លួន​នឹង​បង្ហាញ​ផលិតផល​ថ្មី ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។ តើ​នោះ​ជា​អ្វី​? អាចជា Apple TV ឬ iWatch?

​បើ​ចង់ដឹង​ច្បាស់ សូម​កុំ​ទាន់​ទៅណា នៅ​ជា​ទី​នេះ ជាមួយ ដំណឹង នោះ​លោក​អ្នកនឹង​ជ្រាប​ច្បាស់​៕​

មតិយោបល់