ព័ត៌មានជាតិ

ពូកែវាយគ្នាពេក! ក្មេងទំនើង៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកដុះក្អែល!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង២និង៣០នាទី យប់ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ មានករណី ក្រុមក្មេងទំនើងដេញវាយគេ តាមបណ្តោយផ្លូវ២៧១ ត្រង់ចំណុចក្លឹបឌូបៃ រហូតដល់ផ្សារដើមគ ត្រូវសមត្ថកិច្ចចាប់បាន៣នាក់ អ្នកជិះម៉ូតូស៊ុយសាគីឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FR-7268 មានគ្នា២នាក់។

សម្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ ឡាគីឌីន ហៅឌី អាយុ១៩ឆ្នាំ ស្នាក់នៅជួលផ្ទះនៅម្តុំសំណង់១២ ខណ្ឌទួលគោក,ទី២ឈ្មោះ សម្បត្តិ សុខហេង អាយុ២០ឆ្នាំ ស្នាក់នៅជួលផ្ទះនូវផ្សារត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៣ឈ្មោះ តោ នូ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល នៅផ្សារត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយពីចាប់បាន សមត្តកិច្ចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំថាតើយុវជនទាំង៣នាក់ វាយគេប្លន់ឬវាយគំនុំ៕

មតិយោបល់