ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ពន្ធ័ការចែកចាយគ្រឿងញៀន នៅកំពង់ស្ពឺ

កំពង់ស្ពឺ:ឃាត់ខ្លួនមនុស្ស ៣នាក់ ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបការចែកចាយគ្រឿងញៀន ដោយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាម៉ោង១និង៣៧នាទី ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ មានឈ្មោះ៖
១-ឈ្មោះ ផាត ហ៊ាប ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង(ម្ចាស់ផ្ទះ)
២-ឈ្មោះ ជិន ជន ភេទប្រុស អាយុ២៦ឆ្នាំ (កូន)រស់នៅជាមួយគ្នា
៣- ឈ្មោះ មឿន រី ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើតភូមិសំពៅលូន ឃុំសំពៅលូន ស្រុកស្អាង ខេត្តកណ្តាល មកស្នាក់នៅផ្ទះឈ្មោះផាត ហ៊ាប ភូមិរំដួល ឃុំត្រពាំគង។ រួមទាំងវត្ថុតាងមួយចំនួនកំពុងកសាងទៅតាមនិតិវិធីច្បាប់៕

photo_2016-05-17_17-46-33 (2) photo_2016-05-17_17-46-33 photo_2016-05-17_17-46-34 photo_2016-05-17_17-46-35

មតិយោបល់