វិស័យឧស្សាហកម្មកាត់ដេរ គឺជាអ្នកបង្កើតប្រាក់ចំណូលធំជាងគេរបស់កម្ពុជា ដែលនៅក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០១៣ បានកើនឡើង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា នៅក្នុងរយៈពេល ៨ខែដំបូង វិស័យឧស្សាហកម្មកាត់ដេរ បានកើនឡើង ២១ភាគរយគិតជាទឹកប្រាក់ចំនួន ៣,៦៥ពាន់លានដុល្លារអាមេរិក ដែលកាលពីឆ្នាំមុនមានត្រឹមតែ ៣,០១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា…
មតិយោបល់