ព័ត៌មានជាតិ

ឃាត់ខ្លួន ក្មេងប្រុសដៃរហ័សម្នាក់ ពូកែខាងលួចកាបូបលុយប្រជាពលរដ្ឋ

ភ្នំពេញ: ក្មេងប្រុស២នាក់បានលួចចូលក្នុងផ្ទះប្រជាពលរដ្ឋលួចយកកាបូបលុយ ហើយបានរត់គេចខ្លួនត្រូវម្ចាស់ដឹង ដេញតាមចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលម្តុំផ្សារសាឡា ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

សម្ថតកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ូន ធា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ដែលជាមុខសញ្ញាចាស់ខាងដើរលួចតាមបន្ទប់ជួល។

តាមសម្តីពីជនរងគ្រោះឈ្មោះ អ៊ូច ថាវី ភេទស្រី អាយុ២២ឆ្នាំ មុខរបរជានិសិ្សត បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទីថ្ងៃទី២៧ ម៉ោងប្រហែល៨ ដោយរូបនាងកំពុងតែគេងនៅក្នុងបន្ទប់ផ្ទះជួល ដោយនាងបានទុកកាបូបដៃដែលមានពណ៌ក្រហម ដាក់នៅក្បែរខ្លួន ហើយមិនបានបិទទ្វារបន្ទប់។ នៅពេលនោះរូបនាងដោយកំពុងតែគេងដោយមិនដឹងថាមានអ្នកមកចូលលួចកាបូបរបស់នាង ដោយមានអ្នកជិតខាងបានឃើញបានស្រែកហៅនាងបានដឹងខ្លួនក៏បានឃើញក្មេង២នាក់កំពុងតែរ៉ូតកាបូបយកលុយ តែពេលនោះបានឃើញក្មេងម្នាក់បានយកលុយរបស់នាងយកលុយអស់ចំនួន១០០ដុល្លារ បានរត់គេចបាត់ ហើយនាងបានស្រែកឆោឡោឡើងបានចាប់បានម្នាក់រួចបានប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់